Casual conversation with friends and fellows about life.
យើងជជែកគ្នាពីដំណើរជីវិតពី០មកដល់សព្វថ្ងៃ ហើយពួកគាត់បានចែករំលែករឿងក្នុងចិត្តជាច្រើនពីប្រទេសកម្ពុជា។ បទពិសោធខ្លះ ធ្វើឲ្យមនុស្សរៀន ហើយបើកចិត្តទទួលអ្វីដែលបានប្រែប្រួល។ ចាប់ផ្តើមពីយើងអ្នកក្នុងស្រុក ត្រូវចេះស្រលាញ់ ចេះជួយគ្នាទើបអាចឲ្យគេ ឃើញថាខ្មែរយើង មកពីឆ្ងាយណាស់ទម្រាំមកដល់សព្វថ្ងៃនេះ។ភ្ញៀវកិត្តិយសៈ @Travelwithchris & @GladysSeara
លើកទីមួយដែលបានជជែកផ្ទាល់ជាមួយបងប្រុសរយៈពេលវែងបែបនេះ ខ្ញុំរៀនបានច្រើនពី ឆន្ទៈការងារ និងការបត់បែនទៅតាមកាលៈទេសៈការងារ។ អរគុណបងដែលផ្តល់កិត្តយសជាភ្ញៀវក្នុងវគ្គនេះ
ភ្ញៀវកិត្តិយសៈ បង ខេមរៈ សិរីមន្ត
គិតៗទៅគាត់សាមញ្ញហើយ បើកចិត្តចែករំលែកពីវិស័យផលិតកុនទាំងក្នុង និង ក្រៅប្រទេស។ សួរគាត់ពីការងារក៏គាត់មិនបង្អង់យូរឆ្លើយម៉ាត់ៗ ។ សម្រាប់ Subtitle ភាសាខ្មែរនិងដាក់ជូនតាមក្រោយ ដោយសារតែខ្ញុំធ្វើមិនទាន់។ សង្ឃឹមថាបងប្អូនអាចទាញយក បទពិសោធថ្មីៗ ពីរឿងរ៉ាវជីវិតរបស់គាត់។
ភ្ញៀវកិត្តិយសៈ @jply
បងប្រុសបានចែករំលែកជាច្រើនពីដំណើរជីវិត ពីក្តីស្រមៃ ពីការសិក្សា និង អាជីពរបស់គាត់។ ស្តាប់ទៅ ទាល់តែយើងហ៊ានលះបង់ ហ៊ានពុះពារ ហ៊ានប្រឈម ហើយហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ទើបបានលទ្ធផល! ភ្ញៀវកិត្តិយសៈ
បង ស្យាម ពី @CambodiaCarCulturesofficial
Audio Mixed by: @vitovvs666
ថ្វីត្បិតខ្ញុំគ្មានសមត្ថភាពច្រៀងពិរោះដូចអ្នកចង់បាន តែខ្ញុំមានសមត្ថភាពឲ្យអ្នកស្តាប់ចម្រៀងខ្ញុំថ្ងៃនៅណាមួយ។ នេះជាអ្វីដែលគាត់បានលើកក្នុងការប្រគំតន្រ្តីរបស់គាត់កាលពីខែកញ្ញា ។ ក្នុងវគ្គនេះគាត់បានលើកចំណុចជាច្រើនជាមួយចក្ខុវិស័យ ក្នុងការធ្វើឲ្យតន្រ្តីរបស់យើង កាន់តែទៅមុខ។ គាត់និងមានអ្វីថ្មីឆាប់ៗនេះមកជូនបងប្អូន!
ភ្ញៀវកិត្តិយសៈ អ្នកនាង @AokSokunkanhaOfficially
Audio Mixed by: @vitovvs666
Zedes គាត់រម្លឹកជាច្រើនដងក្នុងវគ្គនេះ គឹគាត់ចង់ឲ្យក្មេងៗ ប្រឹងរៀនប្រឹងសូត្រ ហើយហាមបោះបង់ការសិក្សា។ យើងអាចរៀនទាំងក្នុង និង ក្រៅសាលា តែការសិក្សា គឺជាផ្លូវមួយនាំយើងទៅកាន់អនាគតល្អ! គាត់បានរៀបរាប់រឿងច្រើនពីជីវិតគាត់ធ្វើឲ្យ ខ្ញុំនិងប្រិយមិត្តបានស្គាល់គាត់កាន់តែច្បាស់!
ភ្ញៀវកិត្តិយសៈ Rona & @zedesofficial Audio Mixed by: @vitovvs666
ស្តាប់បានតាម៖ Spotify: https://spoti.fi/3Uc92tm
iTune: https://apple.co/3RIFIdk
There many creators out there, some might be watching or listening to this. We just to let you know that, you are not alone. Sometime we feel left out from the circle and that's fine. We create, we keep moving forward together for a better world for us all.
Special Guest: Alvin from DCPro, Handika from @Dkid , Zy from @zy_cheng
Audio Mixed by: @vitovvs666
ព្រឹត្តិការណ៍កើតឡើងតែងតែមានភាគីជាច្រើនចូលរួម និង មហាជនជាសាក្សី។ ការងារមួយនេះ យើងទាំងអស់គ្នាបានធ្វើឲ្យបងប្អូនទាំងអស់ មានអនុស្សាវរីយ៍ល្អ មានស្នាមញញឹម មានក្តីស្រមៃ បន្តដំណើររបស់ខ្លួនឲ្យទៅមុខ។ ពួកយើងខ្ញុំបានជជែកគ្នាពី ដើមហេតុ និងរឿងរ៉ាវក្រោយឆាកជាច្រើនទាក់ទងនឹង Gumball 3000 ភ្ញៀវកិត្តិយសៈ Bong Peter ពី Rev Up Cambodia Yura & Lyheang ពី HYPE Autos Customs Bunlong ពី BLK Detailing Center Audio Mixed by: Vitovvs Podcast Crew: Ph...
ចាប់ផ្តើមពីការរាប់អាន ចាប់ផ្តើមពីការស្រលាញ់ លទ្ធផលដែលបានមកគឺពោពេញទៅដោយគុណភាព។ ការដែលធ្វើអី្វមួយឲ្យប្រាកដ ដោយប្រើការប្តេជ្ញារទៅធ្វើ យើងតែងនឹងបានផលដែលយើងសមនឹងទទួលបាន។ រឿងរ៉ាវដំណើរសិល្បៈរបស់ពួកគាត់ទាំង២ គឺស្តាប់ទៅពិតជាគួរឲ្យស្ញប់ស្ញែងណាស់! ភ្ញៀវកិត្តិយសៈ M.Fatt & Vito Audio Mixed by: Vito
សិល្បៈមានច្រើនទម្រង់! ការថតរូបក៏ជាសិល្បៈ ប៉ុន្តែវាទាមទារច្រើន ដូចជាការរៀនសូត្រ ការហ្វឹកហាត់ និងការ អនុវត្តច្រើន។ អ្នកអាចចេះថតក្នុងរយៈពេលខ្លី តែអ្នកអាចនិងមិនទាន់ស្គាល់ច្បាស់ពីសិល្បៈថតរូប ច្រើនទេ ដូចនេះយើងគួរបើកចិត្តឲ្យទូលាយ ដើម្បីរៀនសូត្រពីគ្នា និង ចែករំលែកចំណេះដឹងទៅវិញទៅមក។
ភ្ញៀវកិត្តិយសៈ បង Mardy Suong សួង ម៉ារឌី & បង Sovanna Kem
ការងារខ្លះគឺកើតមកពីការស្រលាញ់ អាជីពខ្លះគឺមានមកពីពេលដែលយើងមានពេលវេលា យើងចូលចិត្តធ្វើការងារទាំងនោះ! ក្នុងវគ្គនេះពួកយើងជជែកគ្នាពីជំនួយ ក្នុង និង ក្រៅស្រុក ហើយពីបទពិសោធន៍ប្រកបអាជីវកម្មរបស់គាត់ផងដែរ! ភ្ញៀវកិត្តិយសៈ Mice & Gino ពី @costmebeauty5124
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។ ភ្ញៀវកិត្តិយសៈ Monirath (Jessie)
ការងារខ្លះ មិនទាន់នឹងបានប្រលូកផង យើងជៀសវាងវាបាត់។ នេះជាកត្តាមួយធ្វើឲ្យយើងបាត់បង់ឳកាសច្រើនណាស់! បើមានចាប់ឲ្យជាប់ បើអត់ប្រឹងរៀនប្រឹងអនុវត្តដើម្បីបង្កើនឳកាស។ ឆ្លងកាត់ទើបដឹង រឿងខ្លះទាល់តែបែបនេះឯង។
ភ្ញៀវកិត្តិយសៈ ដុំហ្វីល
ការងារមានស្រួល មានពិបាក សំខាន់យើងពេញចិត្តមួយណាជាង? ក្នុងអាជីពមួយ វាមានកត្តាជាច្រើនដែលជួយឲ្យយើងមានការ វិវត្តន៍លឿនឬ យឺត 🫡 សំនួរដែលសំខាន់នោះគឺ តើបេះដូងយើងស្ថិតនៅត្រង់ណាជាមួយកាងារនោះ?
ភ្ញៀវកិត្តិយសៈ កញ្ចនា និង រស្មី
វិស័យមួយណាក៏តម្រូវឲ្យមានការវិនិយោគ។ ធំក្តីតូចក្តី សំខាន់ផលិតករ និង ប្រិយមិត្តត្រូវចូលរួមគ្នាដើម្បីលើកស្ទួយវិស័យមួយនេះឲ្យបានទៅមុខយូរអង្វែង។ ក្នុងវគ្គខ្ញុំបានរៀនច្រើនណាស់ពីបងប្រុស ទាំងចង្វាក់ផលិតកម្ម និង ការដឹកនាំការងារគាត់ឲ្យបានទៅមុខ។ សង្ឃឹមថាបងប្អូនដែលមាន ចិត្តចង់ប្រឡូកក្នុងវិស័យផលិតកុន បានរៀននិងទទួលបានបទពិសោធល្អៗពីវគ្គនេះផងដែរ។
ភ្ញៀវកិត្តិយសៈ បង លីដា ចាងហ្វាងផលិតកម្ម LD
ពេលដែលយើងព្រមទទួលយកជីវិតដែលយើងមាន ចេះគ្រប់គ្រាន់នឹងអ្វីដែលយើងបាន នោះរមែងឲ្យសុខភាពផ្លូវកាយ និង ផ្លូវចិត្តកាន់តែប្រើសើរឡើង។ ក្នុងវគ្គនេះ ខ្ញុំបានរៀនច្រើនពី ភ្ញៀវទាំងពីរ ក្នុងការទទួលយកអ្វីដែលវិជ្ជមានចូលមកក្នុងជិវិតយើង។ សង្ឃឹមថាបងប្អូនដែលកំពុងមើល ឬ ស្តាប់និងទទួលបានបទពិសោធល្អៗ ដែលធ្វើឲ្យអារម្មណ៍របស់អ្នកកាន់តែប្រសើរឡើង ភ្ញៀវកិត្តិយសៈ ម៉ានិច & ឆាត
អ្នកធ្វើរមែងជួបរឿងច្រើន ហើយរឿងទាំងនោះឯងជាបទពិសោធន៍ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជិវិតយើងមានតែមួយ តើយើងអាចធ្វើអ្វីបានខ្លះដើម្បីខ្លួនឯង គ្រួសារ និង សង្គមយើង? ចម្លើយគឺអាស្រ័យទៅលើបុគ្គលម្នាក់ៗ យើងធ្វើបានប៉ុណ្ណារធ្វើតាមលទ្ធភាពទៅ។ បើខ្វះខាត ស្វែងរកជំនួយ បើមិនយល់ ឬ មានចម្ងល់ យើងហាមួយសួរគេ កុំខ្លាចគេមើលមកយើងក្នុងរូបភាពបែបណា។ សំខាន់ យើងបានធ្វើវា យើងកំពុងធ្វើវា ហើយ ដើរឆ្ពោះទៅកាន់ លទ្ធផលមួយដែលជាក់លាក់!
ភ្ញៀវកិត្តិយសៈ @DararithTiv & ប...
ការងារខ្លះគឺថា យើងមិនអាចដឹងថានឹងទទួលលទ្ធផលបែបណានោះទេ! សំខាន់យើងបានធ្វើរឿងដែលយើងបានដាក់គោលដៅ ហើយ បានសម្រេចនៅអ្វីដែលយើងប្រាថ្នា។ លទ្ធខ្លះ អ្នកពីខាងក្រៅគាត់មើលឃើញមួយជ្រុង ប៉ុន្តែយើងអ្នកធ្វើ មានរឿងជាច្រើនដែលមិនសូវចង់និយាយ ឬ បរិយាយដើម្បីកាត់បន្ថយភាពតានតឹង ពេលធ្វើការងារដែលយើងស្រលាញ់!
ភ្ញៀវកិត្តិយសៈ ចំប៉ារ័ត្ន និង បេន មកពី សារអាហារ
If you've ever wanted to know about champagne, satanism, the Stonewall Uprising, chaos theory, LSD, El Nino, true crime and Rosa Parks, then look no further. Josh and Chuck have you covered.
Current and classic episodes, featuring compelling true-crime mysteries, powerful documentaries and in-depth investigations. Follow now to get the latest episodes of Dateline NBC completely free, or subscribe to Dateline Premium for ad-free listening and exclusive bonus content: DatelinePremium.com
I’m Jay Shetty host of On Purpose the worlds #1 Mental Health podcast and I’m so grateful you found us. I started this podcast 5 years ago to invite you into conversations and workshops that are designed to help make you happier, healthier and more healed. I believe that when you (yes you) feel seen, heard and understood you’re able to deal with relationship struggles, work challenges and life’s ups and downs with more ease and grace. I interview experts, celebrities, thought leaders and athletes so that we can grow our mindset, build better habits and uncover a side of them we’ve never seen before. New episodes every Monday and Friday. Your support means the world to me and I don’t take it for granted — click the follow button and leave a review to help us spread the love with On Purpose. I can’t wait for you to listen to your first or 500th episode!
Listen to 'The Bobby Bones Show' by downloading the daily full replay.
The Clay Travis and Buck Sexton Show. Clay Travis and Buck Sexton tackle the biggest stories in news, politics and current events with intelligence and humor. From the border crisis, to the madness of cancel culture and far-left missteps, Clay and Buck guide listeners through the latest headlines and hot topics with fun and entertaining conversations and opinions.